
អង្ករផ្កាម្លិះកម្ពុជា បានទទួលជ័យលាភីជាអង្ករល្អបំផុតលំដាប់ពិភពលោករយៈពេលបីឆ្នាំជាប់ៗគ្នា គឺនៅឆ្នាំ ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដោយអាជ្ញាកណ្តាលកាត់សេចក្តីអន្តរជាតិ។ ហើយមានមូលហេតុ មួយនៅក្នុងនោះ៖
ក្លិនក្រអូបធម្មជាតិនៃអង្ករផ្កាម្លិះកម្ពុជា ព្រមទាំងសាច់អង្ករល្អគួរឲ្យចង់ទទួលទាន ធ្វើឲ្យអតិថិជនជាច្រើន មានការកោត សរសើរទូទាំងពិភពលោក។ ដោយសារកសិករកម្ពុជាប្រើប្រាស់ជីតិចបំផុតសម្រាប់ការដាំដុះ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ទើបធ្វើឲ្យអង្ករផ្កាម្លិះកម្ពុជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាព យ៉ាងល្អសម្រាប់អតិថិជនបើធៀបទៅនឹងប្រភេទ អង្ករដទៃទៀត។
យើងសូមធានាថាអ្នកនឹងរីករាយជាមួយភាពទន់ និងក្លិនក្រអូបឈ្ងុយឆ្ងាញ់ពីធម្មជាតិនៃអង្ករផ្កាម្លិះកម្ពុជា ជាមួយក្រុមគ្រួសារ អ្នក។