ដោយអនុវត្តនូវយន្តការបន្ថែមនិងការណែនាំអំពីគម្រោងធ្វើកសិកម្មតាមកិច្ចសន្យា City Rice Group មានគម្រោងបង្កើនកម្រិតផលិតកម្មរបស់ខ្លួននិងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនទៀត។
អាជីវកម្មជាលក្ខណៈគ្រួរសារមានទីតាំងនៅខេត្តបាត់ដំបង បច្ចុប្បន្នផលិតបាន ៥៥០០០ តោន ទៅ ៦០០០០ តោនក្នុងមូយឆ្នាំៗ ភាគច្រើនជាប្រភេទស្រូវក្រអូប (សែនក្រអូប) អង្ករសរគ្រាប់វែង អង្ករផ្កាខ្ញី អង្ករម្លិះក្រហម អង្ករសំរូប និងអង្ករនាងខុន។
ដោយមានរោងចក្រដំណើរការស្រាប់ ក្រុមហ៊ុនអាចផ្គត់ផ្គង់បាននូវប្រភេទអង្ករល្អប្រណិតចំនួន ៨០០០តោនក្នុងមួយខែ។
នៅឆ្នាំបន្ទាប់ យើងរំពឹងថាការផលិតនឹងកើនឡើង ១០% ហើយយើងឃើញពីតម្រូវការអង្ករដោយសារតែកំណើនប្រជាជន។ លោក Andy Lay អគ្គនាយកក្រុមហ៊ុន City Rice បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថាជាមួយនឹងប្រទេសថៃនិងវៀតណាមដែលបានផ្លាស់ប្តូរទៅកាន់ដំណាំផ្សេងទៀតការនាំចេញអង្ករកម្ពុជាមានឱកាសកាន់តែល្អប្រសើរ។
យើងកំពុងសម្លឹងមើលការរីកចំរើននៃ ប្រព័ន្ធធារាសាស្រ្តដើម្បីបង្កើនទិន្នផលរបស់យើងហើយនៅឆ្នាំក្រោយយើងនឹងចូលរួមក្នុងការធ្វើកសិកម្មតាមកិច្ចសន្យាជាច្រើនទៀត។ ក្រុមហ៊ុនបានចាប់ផ្តើមធ្វើកសិកម្មតាមកិច្ចសន្យាជាមួយកសិករក្នុងស្រុកដែលមានវិសាលភាពតូច។
ផលិតផលរបស់ក្រុមហ៊ុន City Rice បានកំណត់គោលដៅឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ សំរាប់ភ្ញៀវសំខាន់ពីប្រទេសចិន ចំនួន ៣០% ហើយ ២០% សំរាប់ភ្ញៀវមកពីប្រទេសម៉ាលេស៊ី។ ក្នុងឆ្នាំនេះយើងមានគោលដៅទៅកាន់ទីផ្សារសហរដ្ឋអាមេរិច។
លោក ANDY បន្តថា: «ដោយសារតម្លៃអង្ករថៃកើនឡើងនៅលើទីផ្សារ យើងឃើញនូវឱកាសសម្រាប់ការនាំចេញបើទោះជាកម្ពុជាជាប្រទេសថ្មីក្នុងការនាំចេញអង្ករ យើងទើបតែចាប់
ផ្តើមប្រហែល 10 ឆ្នាំប៉ុណ្ណោះ»។
ដោយសារទីផ្សារអង្ករចង្អៀត ធ្វើឲ្យប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាមដែលមានបច្ចេកទេសកសិកម្មទំនើបៗ និងហេដ្ឋារចនាសម្ព័ន្ធ បានដើរតួជាអ្នកនាំចេញអង្ករដ៏សំខាន់នៅក្នុងពិភពលោក។
ប៉ុន្តែក៏មានការប្រកួតប្រជែងខ្លាំងនៅក្នុងស្រុក ដែលមានក្រុមហ៊ុនផលិតអង្ករប្រហែល ៦០ ចូលរួមប្រកួតប្រជែងសំរាប់ទីផ្សារនាំចេញ។
ស្របពេលជាមួយគ្នានេះផងដែរអ្នកផលិតអង្ករប្រឈមនឹងបញ្ហាដូចជាលក្ខខណ្ឌអាកាសធាតុខុសប្រក្រតី ការខ្វះបច្ចេកទេសកសិកម្ម និងចំណាយលើថាមពលខ្ពស់ដែលនាំឱ្យតម្លៃផលិតកម្មខ្ពស់និងធ្វើអោយតម្លៃអង្កររបស់កម្ពុជាខ្ពស់ជាងអ្នកប្រកួតប្រជែងមួយចំនួន។
លោក ANDY បន្តថា: «ថ្លៃផលិតកម្មមានកម្រិតខ្ពស់នៅកម្ពុជា។ តម្លៃថាមពលរបស់យើងគឺខ្ពស់ហើយយើងក៏ប្រឈមនឹងគ្រោះរាំងស្ងួតនិងទឹកជំនន់ផងដែរ។ ការដាំដំណាំស្រូវនៅក្នុងចំណោមកសិករក្នុងស្រុកក៏មានទំហំតូច មានតែពីរទៅប្រាំហិកតាប៉ុណ្ណោះក្នុងមួយគ្រួសារ»។
យោងតាមក្រសួងកសិកម្មនៅក្នុងប្រាំពីរខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករ ២៩៧,០០០ តោនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលជាការធ្លាក់ចុះ 6.3%។
ការធ្លាក់ចុះនៃការនាំចេញនេះត្រូវបានគេសន្មតថា ការស្តុកស្រូវមិនគ្រប់គ្រាន់ដោយសារតែរោងម៉ាស៊ីនកិនស្រូវភាគច្រើនមិនមានលទ្ធភាពគ្រប់គ្រាន់។
កាលពីឆ្នាំមុនក្រុមហ៊ុនផលិតក្នុងស្រុកបាននាំអង្ករចេញចំនួន ៦៣៥,៦៧៩ តោន។
ក្រុមហ៊ុនក៏មានគម្រោងវិនិយោគទៅលើផលិតផលដំណាំផ្សេងទៀតដូចជាម្រេចនិងដំឡូងមីព្រោះមានតម្រូវការដំឡូងមីច្រើនពីខាងប្រទេសចិន។