លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​និង​ឯកឧត្ដម​ឡាយ​ ឈុនហាំង​ នាយក​ចាត់ការទូទៅ​ ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បានចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់​សមាគមគ្រឹស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅថ្ងៃ១៥-១៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិបាល របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដោយអគ្គនាយករង ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងសហការី, បានដឹកនាំ​និងចូលរួមបើកនូវកម្មវិធីកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលមានអ្នកចូលរួមប្រមាណជា ៤០០ នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP។
កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ នេះ រៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​។
កិច្ចប្រជុំមានធំៗចំនួន បី រួមមាន៖
ទី១. កិច្ចប្រជុំពិភាក្សា និងចែករំលែកបទពិសោធន៍ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព”។
ទី២. កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ADFIAP ប្រចាំឆ្នាំលើកទី៩៦
ទី៣. មហាសន្និបាតប្រចាំឆ្នាំរបស់ ADFIAP។