ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ថ្មគោល បាត់ដំបង៖ ថ្ងៃអង្គារ៍ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ មានកត្តិយសដែល បានទទួលឯកឧត្តម
ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះមកទស្សនកិច្ច ខ្សែចង្វាក់ផលិតកម្ម រោងម៉ាសុីនកិនស្រូវ និង កែច្នៃអង្ករ
ឯកឧត្តមរដ្ឋមន្ត្រី ឆ្លៀតក្នុងឱកាសនោះបានដេីរមេីលឃ្លាំងស្តុកស្រូវ ឃ្លាំងស្តុកអង្ករ នៅក្នុងក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ហេីយនិងការបញ្ជាទិញស្រូវ ប្រភេទស្រង៉ែ(SRO) និង អូរអឹម (OM) ផងដែរប្រមាណជា ១,៦០០តោនទៅ ១,៨០០តោន ក្នុងមួយថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ ប្រមូលទិញស្រូវ ពីកសិករ ក្នុងរដូវកាលទី៣នេះអោយអស់ពីសមត្ថភាព ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃតម្លៃស្រូវ។
ស្របពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំ ការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិការគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) សូមសំដែងនូវ ការអរគុណចំពោះ ដំណេីរទស្សនកិច្ចមួយនេះ។