នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ លោក រស់ សុផារិទ្ធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នេះមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលជាតំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រិន ពាណិជ្ជករ អ្នកផលិត អ្នកផ្គត់ផ្គង់ជាដើម។ លើសពីនេះ ក៏មានស្តង់ដាក់តាំងបង្ហាញនូវផលិតចំនួន ២៤៦ ស្ដង់ ដែលបានបែងចែកជា ៤ ប្រភេទ ដូចជា៖

១ វត្ថុអនុស្សាវរីយ៍ វត្ថុធ្វើដោយដៃ និងគ្រឿងអលង្ការ

២ ម្ហូបអាហារ និងភេសជ្ជៈ

៣ ផលិតផលកសិកម្ម និងឧស្សាហកម្ម

៤ សេវាកម្ម ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។

៤ សេវាកម្ម ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។