លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co.,Ltd. មានកិត្តិយស អញ្ជើញ ចូលរួមកម្មវិធីវេទិកាពិភាក្សា អំពីស្ថានភាពស្រូវអង្ករលើពិភពលោក និងការណែនាំអំពីទិសដៅកម្ពុជាគួរតែធ្វើ។ ដែលក្នុងនោះធ្វេីការបទបង្ហាញដោយ លោក Jeremy Zwinger ប្រធាន និងជា​នាយក​ប្រតិបត្តិ​របស់ The Rice Trader (TRT) នៅល្ងាចថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ២០២៤ នៅសណ្ឋាគារ The Flatiron។
កម្មវិធីនេះ ផ្តល់កិត្តិយសចូលរួម ដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាប្រធានកិត្តិយស សហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ។
កម្មវិធី​នេះពិភាក្សា ស្វែងយល់បន្ថែមអំពី ទីផ្សារសក្តានុពល បញ្ហាប្រឈមក្នុងទីផ្សារអន្តរជាតិ និង ពត៌មានថ្មីៗផ្សេងទៀត ដែលពាក់ពន្ធ័នឹងវិស័យស្រូវអង្ករ ពិភព​លោក​ផង​ដែល​។
មិនតែប៉ុណ្ណោះ​ វេទិកា​នេះ​គឺ​ជា​ឱកាស​នៃការ​ ជួបជុំ​របស់​បងប្អូន​រោងម៉ាស៊ីន​ជាង​50ក្រុមហ៊ុន​មកពី​ទី​ជិត​ឆ្ងាយ​ គ្រប់​ខេត្ត​ក្រុង​ ដេីម្បី​មក​សំណេះសំណាល​គ្នា​ រក​វិធីសាស្ត្រ​គ្រប់​ច្រក​ល្ហក​ ដេីម្បីនាំ​ចេញ​អង្ករ​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ​អោយ​បាន​កាន់​តែ​ច្រើន។