លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​របស់​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd) បានចូល​ រួម​ក្នុង​ការ​​សម្ដែង​គួរសម​ និង​ពិភាក្សា​ការងារ​ របស់លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc ដែល​បាន​អនុញ្ញាត​ដោយ​ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់​ កាលពី ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤