កិច្ចពិភាក្សា ស្តីពី «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើន នៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice Import Export Co., Ltd. សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង 6.30 នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើននៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice សម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។ សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕

ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន

ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន។ តម្លៃទិញនៅរោងម៉ាស៊ីនពេលនេះគឺ 1400 រៀលមួយគីឡូ ហើយអាចឡើងថែមទៀតអាស្រ័យលើគុណភាព។  

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ សូមគោរពរអបអរសាទរ!ឯកឧត្តម​បណ្ឌិត កៅ ថាច ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ពិតជាសមិទ្ធិផលគួរឲ្យកត់សម្គាល់។

ក្នុងឋានៈជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) ឯកឧត្តម​បណ្ឌិត កៅ ថាច បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដាក់បញ្ចូលហិរញ្ញវត្ថុនៅកម្ពុជា។ ក្រោមការដឹកនាំរបស់គាត់ ARDB បានក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រ​ជាកសិករ​។ ការប្តេជ្ញាចិត្តរបស់គាត់ក្នុងការផ្តល់​ អទិភាព​ដល់កសិករ និងអ្នកពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់កសិកម្ម​។ ហើយការយកចិត្តទុកដាក់របស់គាត់ចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្របានធ្វើឱ្យគាត់ទទួលបានពានរង្វាន់ “បុគ្គលដែលមានកិត្តិយសបំផុត” ពី ADFIAP។ សូម​គោរព​អបអរសាទរ​ឯកឧត្ដម​បណ្ឌិត កៅ ថាច ចំពោះការទទួលស្គាល់ដ៏សក្តិសមនេះ!

ពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

ពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ក្រោមប្រធានបទ “ការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃអង្ករកម្ពុជាឱ្យមានភាពធន់ រួមបញ្ចូល និងនិរន្តរភាព” ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត “។ លោក ជំទាវ​ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ឯកឧត្តម​ សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា។ ឯកឧត្តម […]

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងស្រុក ដើម្បីផលិតអង្ករដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។

ការនាំចេញអង្ករទៅកាន់រដ្ឋ New Caledonia ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងការលើកកម្ពស់ឧស្សាហកម្មអង្កររបស់កម្ពុជាលើ​ឆាក​អន្តរជាតិ​។ សម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បាននាំចេញអង្ករក្រអូបជិត 100 កុងតឺន័រទៅកាន់កោះថ្មីនេះ ហើយគ្រោងនឹងដឹកជញ្ជូន 100 កុងតឺន័រទៀត ប្រសិនបើមិនមានការរំខានពីភាពចលាចលសង្គមនៅក្នុងរដ្ឋ New Caledonia។ ភាពជោគជ័យ ក្នុងការនាំចេញអង្ករទៅកាន់ New Caledonia គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក៏ដូចជាទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយកសិករ និងដៃគូ។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានទទួល​ស្វាគមន៍​យ៉ាងល្អនៅលើទីផ្សារ ហើយសង្ឃឹមថានឹងមានការ​នាំ​អង្ករ​ចេញ​បន្ត​បន្ទាប់​ទៀត​នៅ​ពេលអនាគត។ តាមរយៈការនាំចេញអង្ករទៅកាន់ New Caledonia ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ មិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មអង្កររបស់កម្ពុជាប៉ុណ្ណោះទេ ក៏បានបង្ហាញពីសក្តានុពលកសិកម្មរបស់ប្រទេស​កម្ពុជា​ទៅកាន់ពិភពលោកផងដែរ។ សមិទ្ធិផលនេះគូសបញ្ជាក់ពីជំហររបស់ក្រុមហ៊ុន​ […]

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និងបុគ្គលិក​ទាំងអស់​ សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រន​ព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសខួបចម្រើនជន្មាយុនៅ ថ្ងៃ ចន្ទ ទី ៥ ខែ សីហា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” សូមគោរពជូនពរពីខ្ញុំបាទ​ ឧកញ៉ា​ឡាយ ឈុនហួ​ ព្រមទាំង​គ្រួសារ​ ឯកឧត្តម​ឡាយ​ឈុនហាំង​ ​ព្រមទាំង​គ្រួសារ​ លោក​លីលាង​ ព្រមទាំង​គ្រួសារ​ និង​ ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បាន​ចូលរួម​ យុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ «កូនឈើមួយ ក្តីស្រឡាញ់មួយ»​ ។

ដែល​យុទ្ធនាការ​នោះ​ដឹកនាំដោយ​ ឯកឧត្ដម​ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ និង​កិច្ចសហការសម្របសម្រួលរៀបចំរបស់ ស.ស.យ.ក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។ ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០នាក់។ ឯកឧត្ដម​ បណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈើថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើទី ៧២ រុក្ខទិវា (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៤) និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភពផែនដីឡើងកំដៅ […]

(English) Cambodian Rice Crowned World’s Best

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

(English) The World Best Rice Competition 2022

Sorry, this entry is only available in អង់គ្លេស (ស.រ.អ).

Milled rice exports to rise more than 11 percent in 2022: Rice Federation

Milled rice exports will recover in 2022 after dropping this year, according to the Cambodia Rice Federation. Cambodia exported 530,000 metric tonnes (mT) of milled rice in the year through November and the federation is forecasting 630,000 mT for the whole of 2021. That compares with a total of 690,000 mT last year, which would […]

Leader Talks: Andy Lay, CEO & President of City Rice

Cambodia Investment Review Leader Talks had an exclusive interview with the CEO of City Rice Import Export and the Cambodia Rice Federation’s Vice President, Mr. Andy Lay. In the interview, Andy shared his company’s record forecast of over 100,000 metric tonnes of rice exports, his experiences of dealing with drought and floods, and his $15 million-dollar […]

City Rice បង្កើនផលិតផលដើម្បីពង្រីកការនាំចេញ

ដោយអនុវត្តនូវយន្តការបន្ថែមនិងការណែនាំអំពីគម្រោងធ្វើកសិកម្មតាមកិច្ចសន្យា City Rice Group មានគម្រោងបង្កើនកម្រិតផលិតកម្មរបស់ខ្លួននិងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនទៀត។