ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី ទទួលបាននិទ្ទេស A ក្នុងការធ្វើសវនកម្ម BRCs ជាលើកដំបូង

ការធ្វើសវនកម្ម BRCs គឺជា​ស្តង់ដារ​ សុវត្ថិភាព​ចំណីអាហារ​​អន្តរជាតិ​របស់ចក្រភពអង់គ្លេស​ ដែលជាស្តង់ដារដ៏សំខាន់មូយ សំរាប់​វិស័យ​ឯកជន​ស្រូវ​អង្ករ​ ក្នុងការនាំចេញអង្ករក្រៅប្រទេស​ ជាពិសេសទៅកាន់​ ប្រទេសអឺរ៉ុប​ និងលោកខាងលិច​។ ​ សំរាប់ក្រុមហ៊ុន សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ដែល​មានប្រតិបត្តិការទ្រង់ទ្រាយធំ​ បានទទួលការធ្វេីសវនកម្ម​ នៃស្តង់ដារ BRCs នេះ​ រួច​ទទួល​បាននិទ្ទេស​A ជាលេីក​ដំបូង​នៃការ​ធ្វើ​សវនកម្ម​។ វាគឺជាសក្ខីភាពមួយ​ ដែលឆ្លុះបញ្ចាំងនូវការប្រឹងប្រឺងក្នុងការងារ អំណត់អត់ធ្មត់​ និង​ ការផ្តាជ្ញាចិត្ត​ តស៊ូព្យាយាម​ ​ដែលនាំអោយយេីងអាច​ទទួល​បាន​នូវ​និទ្ទេស​A​។ ការធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តចំពោះឧត្តមភាពដែលបានបង្ហាញដោយបុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ និងសមិទ្ធិផលមួយនេះបានបង្ហាញអោយឃេីញពីគុណភាពរបស់​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ ​ក្នុងការរក្សាបាននូវស្តង់ដារ​ដ៏ខ្ពស់បំផុតនៃគុណភាព និងសុវត្ថិភាព​ចំណីអាហារ​។ សូមអបអរសាទរដល់ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., […]

កិច្ចពិភាក្សាអំពីការពង្រីកទីផ្សារស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

ចាប់ពីថ្ងៃទី១០ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កញ្ញា សៅ ខេណ្ណារ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការផ្នែកទីផ្សារនៃសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមអមដំណើរជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារអំពីការពង្រីកទីផ្សារស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងពង្រឹងទំនាក់ទំនងជាមួយពាណិជ្ជករហ្វីលីពីន។

កម្មពិធីជប់លៀងថ្លែងអំណរគុណ

កម្មពិធីជប់លៀងថ្លែងអំណរគុណ ដល់បុគ្គលិកនៅការិយាល័យភ្នំពេញ និងដៃគូរសហការទាំងអស់។ ក្រុមហ៊ុន​​ City Rice Import Export Co., Ltd យើងខ្ញុំនិងខិតខំប្រឹងប្រែងពង្រីកទីផ្សារអង្ករកម្ពុជាឱ្យកាន់តែធំទូលាយ។ ស្រូវអង្ករ គឺជាការយកចិត្តទុកដាក់របស់យើងខ្ញុំ អង្ករជាក្តីស្រឡាញ់ អង្ករគឺជាជីវិត

រោងម៉ាស៊ីនកិនស្រូវដ៏​ធំមួយ​ នៅស្រុកថ្មគោល ប្រមូល​ទិញស្រូវ OM ១ ម៉ឺនតោនពីកសិករ ក្នុង​តម្លៃ ៨៤០ ​រៀល ទៅ ៨៥០ រៀល​

ស្រប​ពេល​ដែល​តម្លៃ​ស្រូវ​ប្រភេទ OM បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ឧកញ៉ា ឡាយ ឈុនហួ ម្ចាស់​រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» នៅស្រុក​ថ្មគោល ខេត្តបាត់ដំបង​បាន​ថ្លែង​ថា ដើម្បី​ជួយ​ដល់​កសិករ​ដែល​ប្រឈម​បញ្ហាទីផ្សារ នៅ​ដើម​ខែ​មករា ឆ្នាំ​២០២៥ នេះ រោង​ម៉ាស៊ីន​បាន​ប្រមូល​ទិញ​ស្រូវ​ប្រភេទ​ OM ពី​កសិករ​ក្នុង​រង្វង់​ប្រមាណ​ ១ ម៉ឺន​តោន​ (​ស្រូវ​សើម​)​។ ឧកញ៉ា​ ឡាយ ឈុនហួ បានឱ្យ «កម្ពុជាថ្មី» ដឹង​ថា ​កន្លង​មកប្រភេទ​ស្រូវ OM នេះ​ខាង​រោង​ម៉ាស៊ីន​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ឥណ្ឌូ​នេស៊ី និង​សហគមន៍​អឺរ៉ុប​​ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ចំនួន​មួយ​ដែល​តិច​តួច​ខ្លាំង​ ព្រោះ​ស្ទើរ​តែ​ ៩០% នៃ​ការ​នាំ​ចេញ ខាង​រោង​ម៉ាស៊ីន​​ធ្វើ​ការនាំ​ចេញ​តែ​ប្រភេទ​ស្រូវ​សែន​ក្រអូប ផ្ការំដួល និង​ប្រភេទ​ស្រូវ​ស្រងែប៉ុណ្ណោះ។ ​លោកថា វិបត្តិ​តម្លៃ​ទីផ្សារ​ស្រូវ​ធ្លាក់​ចុះប្រភេទ​ស្រូវ OM ខណៈ​កសិករ​បាន​សម្រុក​ធ្វើ​ច្រើន ហើយ​ការ​បញ្ជា​ទិញ​ភាគ​ច្រើន​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​វៀតណាម​ ដូច្នេះ​រោង​ម៉ាស៊ីន​​របស់​លោក​ផ្ទាល់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្រមូល​ទិញ​ខ្លះ​ៗ​ពី​កសិករ។ ជាក់ស្តែង​ នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២៥ នេះ រោង​ម៉ាស៊ីន​បានប្រមូល​ទិញ​ពី​កសិករ​ប្រមាណ​ជា ១​ ម៉ឺន​តោន (​ស្រូវ​សើម) យក​មក​សម្ងួត​ និង​ស្តុក​ទុក​​នៅ​ក្នុង​ឃ្លាំង​ដើម្បី​ព្យាយាម​រក​ទីផ្សារ​នៅ​ពេល​ក្រោយ​។ ក្នុង​នោះ​ដែរ​ […]

ឯកឧត្តម ឌិត ទីណា អញ្ជើញចុះទស្សនកិច្ច នៅក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី នៅថ្មគោល បាត់ដំបង

ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd.)​ ថ្មគោល បាត់ដំបង៖ ថ្ងៃអង្គារ៍​ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ២០២៥​ មានកត្តិយសដែល បានទទួល​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះមកទស្សនកិច្ច​ ខ្សែចង្វាក់ផលិតកម្ម​ រោងម៉ាសុីនកិនស្រូវ​ និង​ កែច្នៃអង្ករ ឯកឧត្តមរដ្ឋមន្ត្រី​ ឆ្លៀត​ក្នុង​ឱកាស​នោះ​បានដេីរ​មេីល​ឃ្លាំង​ស្តុក​ស្រូវ​ ឃ្លាំង​ស្តុក​អង្ករ​ នៅក្នុង​ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd.)​ ហេីយ​និង​ការ​បញ្ជា​ទិញ​ស្រូវ ​ប្រភេទ​ស្រង៉ែ​(SRO) […]

Why City Rice is the Best and Biggest Rice Manufacturer in Cambodia?

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. As Cambodia’s leading rice manufacturer, City Rice stands at the forefront of the rice milling industry, providing the highest quality rice to […]

ការណែនាំដល់បងប្អូនកសិករ៖ ផ្តោតលើគុណភាពស្រូវ ដើម្បីលទ្ធផលល្អក្នុងការលក់

ឆ្នាំនេះយេីងឃេីញថា បងប្អូនកសិករនាំគ្នាសំរុកដឹកស្រូវមកផ្ទាល់នៅដល់រោងចក្រតែម្តង ។ អរគុណសំរាប់ទំនុកចិត្តមកលេីរោងចក្រយេីងខ្ញុំ ។ សូមបងប្អូនផ្តោតលេីគុណភាពពូជស្រូវ និង ច្រូតអោយគ្រប់អាយុកាល កុំអោយប្រញាប់ច្រូតទាំងខ្ចី ។ ដរាបណាគុណភាពស្រូវល្អ បងប្អូនសូមកុំបាច់ព្រួយបារម្មណ៍ខ្លាំងថា ស្រូវសល់អត់មានអ្នកទិញនោះទេ ស្រូវដែលសល់ភាគច្រេីនជាស្រូវដែលគ្មានគុណភាព រឺច្រូតច្រូតខៀវ រឺ សេីម ពេកប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដើមឆ្នាំថ្មីក្នុងខែមករាឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជានៅព្រឹកថ្ងៃទី៨ ខែមករា នេះ បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានអញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ,ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ជំនួបនេះ បានពិភាក្សាជាពិសេសលើការវិនិយោគ ការធ្វើពាណិជ្ជកម្មស្រូវ និងអង្ករកម្ពុជា ដែលជាវិស័យដ៏មានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច ក៏ដូចជាប្រជាកសិកររបស់កម្ពុជាផងដែរ។

កិច្ចសម្ភាសន៍ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import

ប្រធានបទ: វឌ្ឍនភាពតម្លៃកសិកម្មកម្ពុជាឆ្នាំនេះ និងការនាំចេញទៅទីផ្សារអន្តរជាតិ (វគ្គ១)  ការផ្សាយសាកល្បងទូរទស្សន៍អនឡាញ ARDB-TV តាមរយៈតំណលីងដូចខាងក្រោម៖ ARDB TV : https://www.facebook.com/profile.php?… ARDB TV Website : https://ardbtv.ardb.com.kh/ ARDB Bank : https://www.facebook.com/ardbcambodia ARDB YouTube : https://www.youtube.com/@ardbbank5390

ពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ លោក រស់ សុផារិទ្ធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» នេះមានអ្នកចូលរួមប្រមាណ ៥០០ នាក់ ដែលជាតំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រិន ពាណិជ្ជករ អ្នកផលិត អ្នកផ្គត់ផ្គង់ជាដើម។ លើសពីនេះ ក៏មានស្តង់ដាក់តាំងបង្ហាញនូវផលិតចំនួន ២៤៦ ស្ដង់ ដែលបានបែងចែកជា ៤ ប្រភេទ ដូចជា៖ ១ វត្ថុអនុស្សាវរីយ៍ វត្ថុធ្វើដោយដៃ និងគ្រឿងអលង្ការ ២ […]

Cambodia’s Rice Crowned “World’s Best Rice” for the Sixth Time at World Best Rice Competition

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. Cambodia’s rice has earned global recognition once again, securing the prestigious title of “World’s Best Rice” for the sixth time at the […]

កិច្ចពិភាក្សា ស្តីពី «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើន នៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice Import Export Co., Ltd.

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើននៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice សម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។ សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕

ទិញស្រូវផ្ការំដួល៖ City Rice សម្រេចបាន ៣៥% នៃផែនការ

ក្រុមហ៊ុន City Rice នៅថ្មគោល ខេត្តបាត់ដំបង ក្នុងកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB ) កំពុងសម្រុកប្រមូលទិញស្រូវផ្ការំដួលដែលសរុបមកដល់ពេលនេះបានប្រមាណ 30000 តោននៃផែនការ 50000 តោន។ តម្លៃទិញនៅរោងម៉ាស៊ីនពេលនេះគឺ 1400 រៀលមួយគីឡូ ហើយអាចឡើងថែមទៀតអាស្រ័យលើគុណភាព។  

ក្រុមហ៊ុន City Rice Import Export Co., Ltd៖ ទិញស្រូវផ្ការំដួលបាន ៨៥%

គោលដៅក្រុមហ៊ុនCity Rice Import Export Co., Ltd គឺសាមញ្ញបំផុត ប្រមូលស្រូវកំពុងច្រូតរបស់ប្រជាកសិករក្នុង តំលៃល្អអោយអស់លទ្ធភាព ធ្វើការសម្ងួត កែច្នែនិងសំរុកនាំចេញអង្ករអោយបានអតិបរិមាក្នុងខែតែមួយ។ គោលការទិញស្រូវបានសំរេប្រមាណ ៨៥ភាគរយហើយ ដូច្នេះក្រុមហ៊ុននិងបន្តទិញស្រូវផ្ការំដួលសើមរយះពេល២អាទិត្យទៀត។ ការប្រមូលស្រូវរំដួលឆ្នាំនេះអាចលើសផែនការដែលបានគ្រោងទុក។ ឆ្នាំក្រោយកសិករនឹងមានការបន្តដាំពូជផ្ការាំដួលច្រើន ព្រោះបានតំលៃល្អ និង ទីផ្សារល្អ។

Visit City Rice at the China International Import Expo 2024, Booth 1.2C1-22, NECC Shanghai, Nov 5-10.

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. City Rice Import Export Co., Ltd. is represented Cambodian rice exporter at The China International Import Export 2024 Sponsored by Ministry of […]

អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦

អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល ដែលបានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក នៅក្នុងកម្មវិធី « សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ » ( World Best Rice ) ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ថ្ងៃទី៧ វិច្ឆិកា ២០២៤

Visit City Rice at SIAL Paris, 19-23 Oct, Hall 8 (8A028) for Premium Cambodian Rice!

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. City Rice Import Export Co., Ltd. is delighted to be exhibiting at Salon International de l’Alimentation (SIAL) Paris trade fair, taking place […]

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) បានចូលរួមកម្មវិធី Rice-SDP

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ មាន​កិត្តិយសចូលរួម​កម្មវិធី​ជុំរុញ​ផលិតផល​ស្រូវ​ និងការ​នាំ​ចេញ​អង្ករ​ (Rice-SDP) នៅ​សណ្ឋាគារ​ សូហ្វីតែល​ ភូគីត្រា​ ភ្នំពេញ​នៅព្រឹកថ្ងៃទី២៧ខែកញ្ញា​ ឆ្នាំ២០២៤​។

ក្រុមហ៊ុន សុីធីរ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) សូមអបអរសាទរ ឯកឧត្តម បណ្ឌិត កៅ ថាច សម្រាប់សមិទ្ធិផលគួរឲ្យកត់សម្គាល់!

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ សូមគោរពរអបអរសាទរ!ឯកឧត្តម​បណ្ឌិត កៅ ថាច ជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ពិតជាសមិទ្ធិផលគួរឲ្យកត់សម្គាល់។ក្នុងឋានៈជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) ឯកឧត្តម​បណ្ឌិត កៅ ថាច បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដាក់បញ្ចូលហិរញ្ញវត្ថុនៅកម្ពុជា។ ក្រោមការដឹកនាំរបស់គាត់ ARDB បានក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដែលផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រ​ជាកសិករ​។ ការប្តេជ្ញាចិត្តរបស់គាត់ក្នុងការផ្តល់​ អទិភាព​ដល់កសិករ និងអ្នកពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់កសិកម្ម​។ ហើយការយកចិត្តទុកដាក់របស់គាត់ចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្របានធ្វើឱ្យគាត់ទទួលបានពានរង្វាន់ “បុគ្គលដែលមានកិត្តិយសបំផុត” ពី ADFIAP។ សូម​គោរព​អបអរសាទរ​ឯកឧត្ដម​បណ្ឌិត កៅ ថាច ចំពោះការទទួលស្គាល់ដ៏សក្តិសមនេះ!

ពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

ពិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ក្រោមប្រធានបទ “ការផ្លាស់ប្តូរខ្សែសង្វាក់តម្លៃអង្ករកម្ពុជាឱ្យមានភាពធន់ រួមបញ្ចូល និងនិរន្តរភាព” ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត “។ លោក ជំទាវ​ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ឯកឧត្តម​ សុខ ពុទ្ធីវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជា។ ឯកឧត្តម […]

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងស្រុក ដើម្បីផលិតអង្ករដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ។

ការនាំចេញអង្ករទៅកាន់រដ្ឋ New Caledonia ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងការលើកកម្ពស់ឧស្សាហកម្មអង្កររបស់កម្ពុជាលើ​ឆាក​អន្តរជាតិ​។ សម្រាប់ឆមាសទីមួយនៃឆ្នាំ 2024 ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បាននាំចេញអង្ករក្រអូបជិត 100 កុងតឺន័រទៅកាន់កោះថ្មីនេះ ហើយគ្រោងនឹងដឹកជញ្ជូន 100 កុងតឺន័រទៀត ប្រសិនបើមិនមានការរំខានពីភាពចលាចលសង្គមនៅក្នុងរដ្ឋ New Caledonia។ ភាពជោគជ័យ ក្នុងការនាំចេញអង្ករទៅកាន់ New Caledonia គឺជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះបង់ក៏ដូចជាទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយកសិករ និងដៃគូ។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានទទួល​ស្វាគមន៍​យ៉ាងល្អនៅលើទីផ្សារ ហើយសង្ឃឹមថានឹងមានការ​នាំ​អង្ករ​ចេញ​បន្ត​បន្ទាប់​ទៀត​នៅ​ពេលអនាគត។ តាមរយៈការនាំចេញអង្ករទៅកាន់ New Caledonia ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ មិនត្រឹមតែរួមចំណែកដល់ការរីកលូតលាស់នៃឧស្សាហកម្មអង្កររបស់កម្ពុជាប៉ុណ្ណោះទេ ក៏បានបង្ហាញពីសក្តានុពលកសិកម្មរបស់ប្រទេស​កម្ពុជា​ទៅកាន់ពិភពលោកផងដែរ។ សមិទ្ធិផលនេះគូសបញ្ជាក់ពីជំហររបស់ក្រុមហ៊ុន​ […]

កម្មវិធី​អបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡាយសែ​ ស្ថាបនិករោងម៉ាស៊ីន​កិន​ស្រូវ​ឡាយ​សែ​ និង​ ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និងបុគ្គលិក​ទាំងអស់​ បាន​ប្រារព្ធកម្មវិធី​អបអរសាទរបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ https://web.facebook.com/share/v/18YwSedGqh/

អបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និងបុគ្គលិក​ទាំងអស់​ សូមគោរពជូនពរ និងអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រន​ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុនៅ ថ្ងៃ ចន្ទ ទី ៥ ខែ សីហា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” សូមគោរពជូនពរពីខ្ញុំបាទ​ ឧកញ៉ា​ឡាយ ឈុនហួ​ ព្រមទាំង​គ្រួសារ​ ឯកឧត្តម​ឡាយ​ឈុនហាំង​ ​ព្រមទាំង​គ្រួសារ​ លោក​លីលាង​ ព្រមទាំង​គ្រួសារ​ និង​ ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)

ការជួបប្រជុំរវាងក្រុមហ៊ុន Bulog និងសហព័ន្ធស្រូវអង្ករ កម្ពុជា នៅក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គរដ្ឋទូតឥណ្ឌូណេស៊ី

ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​អគ្គរដ្ឋទូត​ Santo Darmosumarto ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំនៅភ្នំពេញ​។ បានរៀបចំការ​ជំនួប​រវាង​ក្រុមហ៊ុន​Bulog អ្នក​នាំ​ចូល​អង្ករ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ជា​មួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រុមហ៊ុន​ ហ្គ្រីនត្រេដ​ ​ និង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ធំ​ៗនៅ​ក្នុង​ប្រទេស​កម្ពុជានៅ​ថ្ងៃ​ទី​២៣ខែកក្កដា​ឆ្នាំ​២០២៤កន្លង​ទៅនេះ​។ សូម​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​អគ្គរដ្ឋទូត​ ជូនពរ​អោយ​ឯកឧត្តម​ ប្រកបដោយ​សេចក្ដី​សុខ​ សុភមង្គល​និងសុភាព​ល្អ​ គ្រប់​ក្រុម​គ្រួសារ​។

គាំទ្រដោយពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៣ ខែកក្កដា ២០២៤

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និងបុគ្គលិក​ទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ។

ឧកញ៉ា ឡាយ ឈុនហួ ចូលរួមយុទ្ធនាការដាំឈើ ១ ៥០០ ដើម សម្រាប់ការពារបរិស្ថាន

ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បាន​ចូលរួម​ យុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ «កូនឈើមួយ ក្តីស្រឡាញ់មួយ»​ ។ដែល​យុទ្ធនាការ​នោះ​ដឹកនាំដោយ​ ឯកឧត្ដម​ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ និង​កិច្ចសហការសម្របសម្រួលរៀបចំរបស់ ស.ស.យ.ក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។ ដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, […]

សូមគោរពអបអរ​សាទរ​ដល់​ ឧកញ៉ា​ឡាយ ឈុនហួ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

សូមគោរពអបអរ​សាទរ​ដល់​ ឧកញ៉ា​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់ឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន។ សូម​ប្រសិទ្ធ​ពរជ័យ​សិរីមងង្គល​និង​ កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ឧកញ៉ា ឡាយ ឈុនហួ និងក្រុមគ្រួសារ​ ជួប​តែ​សេចក្ដី​សុខ​សុភមង្គល​និងសុភាព​ល្អ​ និង​ជោគជ័យ​ការងារ​គ្រប់​ភារកិច្ច​៕

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានដឹកនាំសហការី និងតំណាងក្រុមហ៊ុនស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី ចូលសំដែងការគួរសម និងពិភាក្សាការងារ នៅស្ថានទូតសាធារណៈរដ្ឋឥណ្ឌូណេស៊ី

ព្រឹកថ្ងៃព្រហស្បតិ៍ ដប់បីរោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំបី ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក កិច្ចប្រជុំពិភាក្សាបានផ្តោតលើ៖ ការជំរុញការនាំចេញអង្ករ និងការនាំចេញផលិតផលកសិកម្មផ្សេងៗ ទៅកាន់សាធារណៈរដ្ឋឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង។ នា

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice Co., Ltd សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍនាពេលអនាគត

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសុីធីរ៉ាយស៍ អុីមផត អិចផតខូអិលធីឌី ជាក្រុមហ៊ុននាំចេញអង្ករដ៏ធំលំដាប់លេខ១របស់ប្រទេសកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

ការអបអរ​សាទរ​ខួប ៧៣ ឆ្នាំ​ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​និងបុគ្គលិក​ទាំងអស់ សូម​សម្ដែង​នូវ​ការ​អបអរ​សាទរ​ខួបអនុស្សាវរីយ៏លេីកទី៧៣​នៃថ្ងៃ​បង្កើត​គណបក្សប្រជាជន​កម្ពុជា​។ ២៨មិថុនា​ឆ្នាំ​២០២៤

ថ្វាយព្រះពរ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៨

លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ និងបុគ្គលិក​ទាំងអស់​សូម​សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កម្ពុជា​ ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៨​ យាង​ចូល​៨៩ ព្រះ​វស្សា​ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់រាស្រ្ត និងសូមសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ​ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ការចូលរួមពិព័រណ៍អង្ករ និងគ្រាប់ធញ្ញជាតិ លើកទី 17 នៅខេត្តក្វាងចូវ ប្រទេសចិន ដោយលោកឡាយ ឈុនហួ

លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បាន​ដឹកនាំ​សហការី​របស់​លោក​ ចូលរួម​ការ​តាំង​ពិព័រណ៍​ អង្ករ​ និងគ្រាប់​ធញ្ញជាតិ​ លេីកទី17th នៅ​ខេត្ត​ក្វាងចូវ​ប្រទេសចិនពី​ ថ្ងៃ១៤ដល់​១៦​ខែមិថុនាឆ្នាំ​២០២៤។ គោល​បំណង​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ទីផ្សារ​អន្តរជាតិ​ថ្មី​ៗ​ និង​ទំនាក់ទំនង​រវាង​ភាគី​ចិន​និងកម្ពុជា​ លោកបាន​សង្កត់​ធ្ងន់​ទៅលេីបង្កេីន​សក្តានុពល​បញ្ញា​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​រដូវកាល​ការ​ប្រមូល​ផលថ្មី​នា​រដូវ​កាល​ច្រូតកាត់​ខាង​មុខ​នេះ​២០២៤

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice Co., Ltd ចូលរួមក្នុងការសម្ដែងគួរសម និងពិភាក្សាការងារជាមួយលោក Patrick Murphy អនុប្រធាន Otis McAllister, Inc

លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​របស់​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd) បានចូល​ រួម​ក្នុង​ការ​​សម្ដែង​គួរសម​ និង​ពិភាក្សា​ការងារ​ របស់លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc ដែល​បាន​អនុញ្ញាត​ដោយ​ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់​ កាលពី ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤

ឯកឧត្ដម ឡាយ ឈុនហាំង និងក្រុមហ៊ុន City Rice Import Export Co., Ltd ទទួលសួរសុខទុក្ខ និងអបអរសាទរ បុគ្គលិកស្រីម្នាក់​ដែល​ទេីប​តែ​ឆ្លង​ទន្លេ​រួច

ដោយទទួលបាន​ក្តី​បារម្ភ​ និងយក​ចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម​ឡាយ​ ឈុនហាំង​ នាយក​ចាត់ការទូទៅ​ ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ ចុះសួរសុខទុក្ខ​បុគ្គលិក​ស្រី​ម្នាក់​ដែល​ទេីប​តែ​ឆ្លង​ទន្លេ​រួចនិង​ពាំនាំ​នូវ​អង្ករ​ ទឹក​ដោះ​ឆៅ​និង​ ថវិកា​មួយ​ចំនួន​ ​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០២៤

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice Import Export Co., Ltd ចូលរួមសិក្ខាសាលានាំចេញផលិតផលកម្ពុជាតាមរយៈ Alibaba.com

លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​របស់​ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បានចូលរួម​សិក្ខាសាលាស្តីពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com ក្រោមអធិបតីភាពលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅ​ ថ្ងៃទី​២៧ខែឧសភា​ឆ្នាំ​២០២៤។

លោក ឡាយ ឈុនហួ និង ឯកឧត្ដម ឡាយ ឈុនហាំង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៧ របស់សមាគមគ្រឹស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

លោក​ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល​ ​និង​ឯកឧត្ដម​ឡាយ​ ឈុនហាំង​ នាយក​ចាត់ការទូទៅ​ ក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ បានចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់​សមាគមគ្រឹស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលកម្ពុជាជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅនៅថ្ងៃ១៥-១៧ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានទី១ ក្រុមប្រឹក្សាភិបាល របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) អមដោយអគ្គនាយករង ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាបច្ចេកទេស និងសហការី, បានដឹកនាំ​និងចូលរួមបើកនូវកម្មវិធីកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ដែលមានអ្នកចូលរួមប្រមាណជា ៤០០ នាក់ មកពីបណ្តាប្រទេសចំនួន ៤០ ដែលជាសមាជិករបស់ ADFIAP។ កិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ នេះ រៀបចំឡើងរយៈពេល […]

លោក ឡាយ ឈុនហួ បរិច្ចាគ $5000 ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប 161 ទិវាពិភពលោកកាកបាទក្រហម

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co.,Ltd.​ បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក($5000)ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co.,Ltd.​ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត​

លោក ឡាយ ឈុនហួ ចូលរួមវេទិកាពិភាក្សាស្ថានភាពស្រូវអង្ករលើពិភពលោក និងការណែនាំអំពីទិសដៅនាំចេញអង្កររបស់កម្ពុជា

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ សុីធីរ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co.,Ltd. មានកិត្តិយស អញ្ជើញ ចូលរួមកម្មវិធីវេទិកាពិភាក្សា អំពីស្ថានភាពស្រូវអង្ករលើពិភពលោក និងការណែនាំអំពីទិសដៅកម្ពុជាគួរតែធ្វើ។ ដែលក្នុងនោះធ្វេីការបទបង្ហាញដោយ លោក Jeremy Zwinger ប្រធាន និងជា​នាយក​ប្រតិបត្តិ​របស់ The Rice Trader (TRT) នៅល្ងាចថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ២០២៤ នៅសណ្ឋាគារ The Flatiron។ កម្មវិធីនេះ ផ្តល់កិត្តិយសចូលរួម ដោយ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាប្រធានកិត្តិយស សហព័ន្ធស្រូវអង្ករកម្ពុជា ផងដែរ។ កម្មវិធី​នេះពិភាក្សា ស្វែងយល់បន្ថែមអំពី ទីផ្សារសក្តានុពល បញ្ហាប្រឈមក្នុងទីផ្សារអន្តរជាតិ និង ពត៌មានថ្មីៗផ្សេងទៀត […]

លោក ឡាយ ឈុនហាំង ដឹកនាំកិច្ចប្រជុំជាមួយអនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានដំណាំស្រូវ ពិភាក្សាអំពីឥណទានពិសេស និងពូជស្រូវផ្ការំដួលសំរាប់ឆ្នាំ ២០២៤ និង ២០២៥

ឯកឧត្ដម​ ឡាយ​ ឈុនហាំង​ នាយក​ចាត់ការទូទៅ​ របស់​ក្រុម​ហ៊ុន​ សុីធីរ៉ាយស៏ អុីមផង អិចផតខូអិលធីឌី (City Rice Import Export Co.,Ltd.) បាន​ដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តមបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ​ គោល​បំណង​ដើម្បី​ពិភាក្សា​លេី​ឥណទាន​ពិសេស​ និង​ ពូជស្រូវផ្កា​រំដួល​សំរាប់ឆ្នាំ២០២៤​ និង​២០២៥​ នាថ្ងៃទី ២​ ខែឧសភា​ ឆ្នាំ​២០២៤។

ការផ្តល់អំណោយអង្ករ ៥តោន ដោយលោកឧកញ៉ា ឡាយ ឈុនហួ សម្រាប់បម្រើការងារមនុស្សធម៌

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ចូលជួបសម្តែងការគួរសម និងនាំយកអំណោយជាអង្ករ ៥តោន សម្រាប់បម្រើដល់ការងារមនុស្សធម៌ និងកិច្ចគាំពារ ដែលឯកឧត្តមរដ្ឋមន្ត្រីតែងតែផ្តល់ជូនសម្រាប់សម្រាលបន្ទុកអ្នកជួបការលំបាកក្នុងជីវភាព នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ រូបថត៖ ខឹម សុវណ្ណារ៉ា, ផ្សាយដោយ៖ កន ចំណាន

ការអបអរសាទរដល់ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី ARDB

សូមគោរព​អបអរសាទរ​ដល់​ ឯកឧត្តម​បណ្ឌិត​ ​កៅ​ថាច​ អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​(ARDB) និង​លោកជំទាវ​ ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​អគារ​ការិយាល័យ​កណ្ដាល​ថ្មីរបស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (#ARDB)។​ យេីង​ខ្ញុំ​និងបុគ្គលិក​គ្រប់​ជាន់​ថ្នាក់​របស់ក្រុមហ៊ុន​សុីធីរ៉ាយស៏ អុីមផង អិចផតខូអិលធីឌី( City Rice Import Export Co.,LtD. ) សូម​គោរព​ជូនពរ​ដល់​ឯកឧត្ដម​បណ្ឌិត​ កៅថាច​ និងលោក​ជំទាវ​ ជួប​តែ​សេចក្ដី​សុខ​ ​សេចក្ដី​ចំរើន​ សុភមង្គល​ និង សុភាព​ល្អ​ កម្លាំង​មាំមួនដេីម្បី​ជា​ម្លប់​ត្រជាក់​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចំរើន​ស្របតាម​ គោលនិយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោកឧកញ៉ា ឡាយ ឈុនហួ អ្នកស្ថាបនាក្រុមហ៊ុន City Rice ឧបត្ថម្ភ ២០លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌

លោក ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៉ីធីរ៉ាយស៍ អ៉ីមផត អិចផត ខូអិលធីឌី (City Rice Import Export Co. Ltd) បានឧបត្ថម្ភថវិកា ២០លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

We are honored to welcome Mr. Santo Darmosumarto, Ambassador of the Republic of Indonesia to City Rice Import-Export factory.

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ការ​នាំ​ចេញ​អង្ករ​របស់​ City Rice គឺ​នៅ​តែ​ជា​ក្រុមហ៊ុន​នាំ​ចេញ​លំដាប់​លេខ​ 1 នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ 2023

សូមអរគុណដល់ប្រជាកសិករ ដៃគូរសហការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនCity Rice សម្រាប់ការរួមចំណែក និងការខិតខំប្រឹងប្រែង សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីរដ្ឋាភិបាល ARDB និង CRF សម្រាប់សមិទ្ធិផលរបស់យើង។ យើង​នឹង​បន្ត​ខិតខំ​បន្ថែមទៀត​ដើម្បី​ផ្សព្វផ្សាយ​អង្ករ​កម្ពុជា​របស់​យើង​ទៅកាន់​ពិភពលោក

Cambodian Rice Crowned World’s Best

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. Cambodian Rice Crowned World’s Best Cambodia’s fragrant Phka Romduol jasmine rice has been crowned the best rice in the world at this […]

The World Best Rice Competition 2022

Sorry, this entry is only available in English. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language. The World Best Rice Competition 2022 រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងអំណរគុណចំពោះក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» … (ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ […]

Milled rice exports to rise more than 11 percent in 2022: Rice Federation

Milled rice exports will recover in 2022 after dropping this year, according to the Cambodia Rice Federation. Cambodia exported 530,000 metric tonnes (mT) of milled rice in the year through November and the federation is forecasting 630,000 mT for the whole of 2021. That compares with a total of 690,000 mT last year, which would […]

Leader Talks: Andy Lay, CEO & President of City Rice

Cambodia Investment Review Leader Talks had an exclusive interview with the CEO of City Rice Import Export and the Cambodia Rice Federation’s Vice President, Mr. Andy Lay. In the interview, Andy shared his company’s record forecast of over 100,000 metric tonnes of rice exports, his experiences of dealing with drought and floods, and his $15 million-dollar […]

City Rice បង្កើនផលិតផលដើម្បីពង្រីកការនាំចេញ

ដោយអនុវត្តនូវយន្តការបន្ថែមនិងការណែនាំអំពីគម្រោងធ្វើកសិកម្មតាមកិច្ចសន្យា City Rice Group មានគម្រោងបង្កើនកម្រិតផលិតកម្មរបស់ខ្លួននិងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាច្រើនទៀត។