Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd.)​ ថ្មគោល បាត់ដំបង៖ ថ្ងៃអង្គារ៍​ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី​១៤​ ខែ​មករា​ ឆ្នាំ២០២៥​ មានកត្តិយសដែល បានទទួល​ឯកឧត្តម
ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះមកទស្សនកិច្ច​ ខ្សែចង្វាក់ផលិតកម្ម​ រោងម៉ាសុីនកិនស្រូវ​ និង​ កែច្នៃអង្ករ
ឯកឧត្តមរដ្ឋមន្ត្រី​ ឆ្លៀត​ក្នុង​ឱកាស​នោះ​បានដេីរ​មេីល​ឃ្លាំង​ស្តុក​ស្រូវ​ ឃ្លាំង​ស្តុក​អង្ករ​ នៅក្នុង​ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd.)​ ហេីយ​និង​ការ​បញ្ជា​ទិញ​ស្រូវ ​ប្រភេទ​ស្រង៉ែ​(SRO) និង អូរអឹម​ (​OM) ផង​ដែរប្រមាណ​ជា ​១,៦០០តោន​ទៅ​ ១,៨០០តោន​ ក្នុង​មួយ​ថ្ងៃ​។ ឯកឧត្ដម​រដ្ឋមន្រ្តី​ សូម​អោយ​វិស័យ​ឯកជន​ ជាពិសេស​រោងម៉ាស៊ីន​កិន​ស្រូវ​ទាំងអស់​ ប្រមូល​ទិញ​ស្រូវ​ ពីកសិករ​ ក្នុង​រដូវ​កាល​ទី​៣នេះ​អោយ​អស់​ពី​សមត្ថភាព​ ដេីម្បី​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​នៃ​តម្លៃ​ស្រូវ។
ស្របពេល​នេះ​ដែរ​ ឯក​ឧត្តម​រដ្ឋមន្រ្តី​ ក៏​បាន​ណែនាំ​ ការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្សនិងថវិការគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
​ក្រុមហ៊ុន​ សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី (City Rice Import Export Co., Ltd)​ សូម​សំដែង​នូវ​ ​ការ​អរគុណ​ចំពោះ​ ដំណេីរ​ទស្សនកិច្ច​មួយ​នេះ​។